ខេមរសទ្ទសាស្ត្រ ភាសាខ្មែរចាត់ជាភាសាដែលមានបែបផែនដូចយ៉ាងភាសាដទៃក្នុងលោកនេះដែរជនជាតិខ្មែរបាន ទាក់ទងឆ្លើយឆ្លងគ្នាជាប្រចាំរាល់ថ្ងៃដោយប្រើភាសាខ្មែរជាយានហេតុនេះសកម្មភាព នៃភាសាខ្មែរតែងកើតឡើងយ៉ាងប្រដិតប្រជីសព្ទសំនួននៃភាសាខ្មែរបានកើនចំនួនច្រើនឡើងជា រឿយៗឃើញថាភាសាខ្មែរមានជំនឿនទៅមុខដោយឥតឈប់ឈរការរីកចម្រើននៃភាសានាំមកនូវ បញ្ហាជាច្រើនដូចជាសង្កត់អក្សរខុសតាមអក្ខរាវិរុទ្ធបង្កើតមេពាក្យតាមគំហើញរបស់អ្នកប្រើប្រាស់ និយាយឬសរសេរតាមតែចិត្តយល់ឃើញទាំងអស់នេះអាចកើតឡើងព្រោះការមិនយល់គោល ការណ៍របស់ភាសានោះឯង ការប្រើប្រាស់ដែលមិនច្បាស់លាស់ធ្វើឲ្យសិក្ខាកាមពិភាល់សង្ស័យមិនចេះចប់ព្រោះចម្លើយរបស់ អ្នកប្រើប្រាស់ភាសាឆ្លើយចេញមកមិនដូចគ្នា អ្នកខ្លះឆ្លើយយករួចខ្លួន អ្នកខ្លះឆ្លើយតាមការយល់ ឃើញរបស់ខ្លួន ខ្វះគោលការណ៍ក្នុងការឆ្លើយតបសំណួររបស់សិក្ខាកាម ដោយមើលឃើញបញ្ហា ទាំងអស់នេះប្រាកដមានឡើងក្នុងសង្គមខ្មែរដែលមានវប្បធម៌ដ៏ចំណាស់នេះ ស្មេរទើបសម្រេចចិត្ត សរសេរគោលខេមរភាសាឡើងដើម្បីជួយសម្រាលបន្ទុកចម្ងល់ខ្លះៗរបស់សិក្ខាកាមដែលត្រូវការយល់ ដឹងអំពីដំណើរការនៃភាសាខ្មែរ ដោយស្មេរសរសេរតាមគោលការណ៍ដែលមានស្រាប់ក្នុង វចនានុក្រមខ្មែររបស់សម្តេជព្រះសង្ឃរាជជួន-ណាតដែលព្រះអង្គបានលះបង់ជីវិតដើម្បី អក្សរសាស្ត្រខ្មែរបន្សល់ទុកឲ្យខេមរជនបានសិក្សារហូតដល់សព្វថ្ងៃនេះ គោលភាសាខ្មែរនេះ ស្មេរបានសន្មតឈ្មោះថាខេមរសទ្ទសាស្ត្រមានន័យថា ក្បួនសិក្សាអំពីគោលការណ៍ប្រើប្រាស់ សព្ទភាសាខ្មែរ ការសន្មតឈ្មោះជាភាសាបាលីបែបនេះអាចជាបញ្ហាចោទសម្រាប់ខេមរជនមួយ ចំនួន ប៉ុន្តែស្មេរយល់ឃើញថា ភាសាខ្មែរមិនអាចចៀសផុតពីភាសាបាលីឬសំស្ក្រឹតបានទេ ព្រោះ គោលការណ៍ដែលស្មេរនឹងសរសេរតទៅនេះ សុទ្ធតែពាក់ព័ន្ធនឹងបាលី និង សំស្ក្រឹតទាំងអស់ សូម្បីតែពាក្យថា បញ្ចាំ ឬ ប្រចាំ យ៉ាងនេះក៏ចាត់ជាភាសាបាលី និង សំស្រ្កឹតចូលទៅលាយឡំដែរ ព្រោះហេតុនោះ ដើម្បីឲ្យសិក្ខាកាមស្និទ្ធស្នាលនឹងភាសាបាលី និង សំស្ក្រឹត ស្មេរទើបតាំងឈ្មោះថា ខេមរសទ្ទសាស្ត្រនេះឡើង ។ |
ไม่มีความคิดเห็น:
แสดงความคิดเห็น