កំណាព្យព្រះគុណម៉ែ •ធម្មជាតិលំអរទ្វីបលោកា.......................បុប្ផាលំអរសត្វលោកិយ កម្មផលលំអរសត្វលោកិយ....................សិរីលំអរជនសប្បុរស។ •ជីវិតកើតមកតែងជួបទុក្ខ........................កើតទុក្ខអផ្សុកពុំសុខសោះ មោះកម្មអកុសលសល់ជាគ្រោះ.............រលាស់ពុំចេញដេញពុំទៅ។ •កំនើតអប្បាយហៅសែនយ៉ាប់..............យ៉ាប់ហួសសាសព្ទអោយបានត្រូវ ព្រោះកម្មអកុសលសល់ជាផ្លូវ................ខ្លួនធ្វើខ្លួនត្រូវទទួលយក។ •បើកើតជាមនុស្សហៅសំនា..................បុណ្យព្រេងធ្លាប់សាងមកបានខ្ពស់ កុសលជាផ្លូវត្រូវកើតមនុស្ស..................មានស័ក្កមានយសខ្ពស់អាត្មា។ •បុណ្យអោយមកកើតក្នុងពោះមនុស្ស....ដែលមនុស្សឯងនោះគឺមាតា អ្នកមានគុណក្រៃហួសពណ៍នា........គណនាត្រារាប់អោយស័ព្ទបាន។ •ចិញ្ចឹមបីបមថ្នមថ្នាក់ថែ.....................រាល់ថ្ងៃរាល់ខែគ្មានស្រាកស្រាន មេត្តាចូលជោគក្មុងសន្តាន...............ប្រោសកូនកល្យានអោយផុតក្ស័យ។ •ដូចនេះម៉ែមានគុណច្រើនណាស់....គុណនោះច្រាលច្រាស់លើសអ្វីៗ ប្រថពីថាធ្ងន់ហួសឧប្បមី..................គង់ចាញ់គុណថ្លៃនៃមាតា។ •ព្រោះតែកូនម៉ែទ្រាំលំបាក................ធ្វើការឥតស្រាករាល់ថ្ងៃខែ ធ្វើការប្តូរប្រាក់នឿយឥតល្ហែ............តែនៅស៊ូទ្រាំខំប្រឹងប្រែង។ •ចិញ្ចឹមរក្សាដោយចិត្តស្មោះ..............បំបៅទឹកដោះខ្សោះខ្លូនឯង ប្រាណស្គមរីងរៃរំពៃក្រែង................កូនម្តាយសង្រេងផុតទុក្ខភ័យ។ •បំប៉នចំនីសព្វប្រការ.........................គ្រឿងបរិភោគក្តាមិនខ្វះអ្វី សំលៀកបំពាក់ល្អថ្មីៗ......................អោយកូណប្រុសស្រីល្អនិងគេ។ •ពេលខ្លះម៉ែស៊ូអត់ងងុយ...................រវល់រកលុយគ្មានទំនេរ ពេលខ្លះអត់បាយពោះទទេរ............ដឹងទេម៉ែទ្រាំព្រោះអ្នកណា។ •ម៉ែស៊ូតែអត់គ្រប់បែបយ៉ាង...............ខ្លួនប្រាណល្ហិតល្ហៃស្ទើរមរណា ទោះទុក្ខលំបាកកំរិតណា.................ចិត្តមិនរុញរារាល់យប់ថ្ងៃ។ •នេះហើយសន្តានធាតុពិតម៉ែ...........ចិត្តឥតប្រួលប្រែឥតកាឡែ កូនគួររលឹកគិតយប់ថ្ងៃ....................កុំប្រមាថព្រះគុណម៉ែ។ •ពាក្យថាម៉ែសែនមានន័យ................មានគុណច្រើនក្រៃហួសឧប្បមា ព្រោះលោកជាព្រហ្មជាអាចារ្យ.......ជាទេវតានិងអរហន្ត។ •ជាធនាគាបើកថវិកា........................ជាម្លប់ឆ័យ្យាសែនសុខសន់ ជាទីសំណាក់គេចអាសន្ន...............ជាទីបន់ស្រន់បានរួចគ្រោះ។ •ម៉ែអោយកំនើតកើតជីវិត................អោយទំនុកចិត្តដោយចិត្តស្មោះ ម៉ែអោយគ្រប់យ៉ាងគ្មានគិតសោះ..អោយគ្មានលោះយប់ថ្ងៃអាស្រ័យកូន។ •ពេលកូនឈឺម៉ែព្យាបាល................ចាំអភិបាលថ្នាក់ថ្្នមកូន ម៉ែលំបាកកាយស៊ូថ្វាយខ្លួន............ទោះជីវិតសូន្យក៏ត្រូវស៊ូ។ •ពេលកូនធំវ័យវឌ្ឈនាកា រ...............ម៉ែជូនកូនទៅសាលាអោយរៀនសូត្រ ក្រេបចំនេះមានគំនិតគិតខុសត្រូវ....អាចរស់នៅក្នុងសង្គមសមសក្តា។ •ឧបត្ថមគ្រឿងឧបភោគបរិភោគ......បំបាត់ទុកសោកដោយអាហារ ស្តីប្រលោមលួងលោមបុត្រភ្ញា......អោយកំលាំងចិត្តរាល់យប់ថ្ងៃ។ •កូនណាសាងបាបកម្មនិងម៉ែ..........កូននោះឯងដែកូនអប្រិយ កូនវាយម៉ែកូនជេរម៉ែកូនកាឡៃ.....ទឹកភ្នែកម៉ែស្រក់រាល់ថ្ងៃព្រោះកូនល្ងង់។ •ទឹកភ្នែកម៉ែស្រក់ហូរព្រោះកូនបាប....ទឹកភ្នែកម៉ែស្រក់ដាបព្រោះកូនយំ ឃ្នងធ្វើកេរត្តិ៍ឈ្មោះអោយបាត់បង់...បាត់ខូចលិចលង់លិចលែងឡើង។ •ទឹកភ្នែកម៉ែស្រក់លើផែនប្រថពី.......ដួងចិត្តម៉ែវក់វីក្តៅដូចភ្លើង ព្រោះកូនអប្រិយចិត្តចចើង.............ចចើកឥតក្រែងចិត្តមេបា។ •ទោះយ៉ាងណាម៉ែនៅតែអាណិត....ចិត្តម៉ែតែងគិតដល់កូនសព្វទិវា រឹះរកល្បិចល្បោយជួយបុត្រភ្ញា........អោយរួចកម្មពាគ្រានេះម្តង៕ |
|
ไม่มีความคิดเห็น:
แสดงความคิดเห็น