Microsoft Office Language Interface Pack 2007 – ភាសាខ្មែរ ផ្តល់អ៊ីនធឺហ្វេសអ្នកប្រើជាភាសាខ្មែរសម្រាប់:
- Microsoft Office Excel 2007
- Microsoft Office Outlook 2007
- Microsoft Office PowerPoint 2007
- Microsoft Office Word 2007
- ការទ្រទ្រង់ប្រព័ន្ធប្រត្តិបត្តិការៈ Windows Vista Service Pack 2
- សូហ្វវែរត្រូវការ: កំណែ Microsoft Office 2007 ជាភាសាខ្មែរ -
កម្ពុជាណាមួយដែលត្រូវនឹង Excel, Outlook, Powerpoint ឬ Word ដែលមានក្នុងកម្មវិធី។ - តម្រូវការទំហំថាស: លើសពីនេះទៅទៀតទំហំថាសរឹងដែលប្រើដោយកម្មវិធី Office 2007 ដែលបានតម្លើងបច្ចុប្បន្នត្រូវការទំហំថាសទំហំ 20 មេហ្គាបៃ (MB) ។
ដើម្បីតម្លើងការដោនឡូតនេះ:
- ដោនឡូតឯកសារ LanguageInterfacePack.exe ដោយចុចលើប៊ូតុង
សូមដោនឡូត (ខាងលើ) រួចរក្សាទុកឯកសារទៅក្នុងថាសរឹងរបស់អ្នក ។ - សូមចុចពីរដងលើឯកសារកម្មវិធី LanguageInterfacePack.exeលើថាសរឹងរបស់អ្នកដើម្បីចាប់ផ្តើមកម្មវិធី 'តម្លើង' ។
- សូមធ្វើតាមការណែនាំដែលបង្ហាញលើអេក្រង់ដើម្បីបញ្ចប់ការតម្លើង ។
- នៅពេលដែលកម្មវិធីបានតម្លើងរួច អ្នកអាចរកឃើញឯកសារអានខ្ញុំសម្រាប់ Microsoft Office 2007 Language Interface Pack របស់អ្នកនៅ C:\Program Files\Common Files\microsoft shared\OFFICE12\LCID\LIPread.htm
- ការអាប់ក្រេដរបស់កម្មវិធី Office 2003 ជាមួយ Office 2003 Language Interface Pack ទៅជា Office 2007 ជាមួយ Office 2007 Language Interface Pack មិនត្រូវគ្នាទេ ។
ប្រសិនបើអ្នកចង់អាប់ក្រេដការតម្លើងមូលដ្ឋានរបស់កម្មវិធី Office 2003 ទៅជា Office 2007 ជាមួយ Office 2007 Language Interface Pack អ្នកគួរតែ:
** សូមដំណើរកម្មវិធីតម្លើង Office 2007 រួចជ្រើសរើសជម្រើសអាប់ក្រេដ ។
** នៅពេលដែលការតម្លើងកម្មវិធី Office 2007 ត្រូវបានបញ្ចប់ សូមតម្លើង
រួចកំណត់រចនាសម្ព័ន្ធ Office 2007 Language Interface Pack ការធ្វើឱ្យកម្មវិធី Office របស់អ្នកមានសកម្មភាពពេញលេញ:
** ប្រសិនបើអ្នកមានបញ្ហាជាមួយការអានកូដតម្លើងទាំងអស់ក្នុងប្រអប់ដាលអឺឡក "អ្នកជំនួយការសកម្មភាពពេញលេញរបស់កម្មវិធី Microsoft Office" ឬកូដតម្លើងទាំងអស់មិនបង្ហាញបានត្រឹមត្រូវទេ ខណៈពេលប្រើ Microsoft® Office Language Interface Pack 2007 របស់អ្នក សូមបោះបង់អ្នកជំនួយការ រួចប្តូរទៅកម្មវិធីជាភាសាខ្មែរ - កម្ពុជារបស់អ្នកដើម្បីធ្វើឱ្យកម្មវិធី Microsoft Office របស់អ្នកមានសកម្មភាពពេញលេញ ។
ការណែនាំអំពីការប្រើប្រាស់:
ដើម្បីប្តូរ 'អ៊ីនធឺហ្វេសអ្នកប្រើ' របស់អ្នកទៅជាភាសា Microsoft Office Language Interface Pack 2007 – ភាសាខ្មែរ
សូមធ្វើតាមការណែនាំដូចខាងក្រោម:
- សូមបើកដំណើរការ ការកំណត់ភាសា Microsoft Office 2007 ពីមីញូ ចាប់ផ្តើម\កម្មវិធីទាំងអស់\Microsoft Office\ឧបករណ៍ Microsoft Office។
- សូមជ្រើសរើសថេប ភាសាបង្ហាញ ហើយនៅក្នុង ប្រអប់ដាលអឺឡក និងមីញូបង្ហាញ Microsoft Office ក្នុង: បញ្ជីទម្លាក់ សូមជ្រើសរើសភាសាដែលអ្នកត្រូវការបង្ហាញ ។
ឥឡូវនេះភាសាដែលអ្នកបានជ្រើសរើសគួរតែបង្ហាញតាមលំនាំដើមហើយ ។ - នៅក្នុងថេប ភាសាបង្ហាញ ដែលអ្នកបានជ្រើសរើសដើម្បីឱ្យកម្មវិធី Officeបង្ហាញដូចនឹង Windows របស់អ្នក ។ ភាសា Windows បច្ចុប្បន្នរបស់អ្នកនឹងបង្ហាញក្នុងបញ្ជីជូនអ្នក ។ ប្រសិនបើអ្នកត្រូវការឱ្យកម្មវិធី Office បង្ហាញដូចនឹង Windows របស់អ្នក សូមដាក់ធីកក្នុងប្រអប់ធីក
ការកំណត់នេះនឹងជំនួសលើការជ្រើសរើសដែលអ្នកបង្កើតក្នុងបញ្ជី
ប្រអប់ដាលអឺឡកនិងមីញូបង្ហាញ Microsoft Office។
- នៅក្នុងថេប ភាសាកែសម្រួល សូមជ្រើសរើសភាសាដែលអ្នកត្រូវការអនុញ្ញាតពីក្នុងបញ្ជី
ភាសាកែសម្រួលដែលអាចប្រើបាន រួចចុចលើ បន្ថែម ។
ឥឡូវនេះភាសាដែលអ្នកបានជ្រើសរើសគួរតែបង្ហាញក្នុងបញ្ជីភាសាកែសម្រួលដែលបានអនុញ្ញាត។ - នៅក្នុងថេប ភាសាកែសម្រួល
សូមជ្រើសរើសភាសាដែលអ្នកត្រូវការឱ្យទៅជា 'ភាសាកែសម្រួលចម្បង' របស់អ្នកពីក្នុងបញ្ជី ភាសាកែសម្រួលចម្បង។ - សូមចុចលើប៊ូតុង យល់ព្រម ។
ចំណាំ: អ្នកមិនអាចប្តូរជំនួយទៅជាភាសា Microsoft Office Language Interface Pack 2007 – ជាភាសាខ្មែរបានទេ ។ ជំនួយនឹងនៅតែបង្ហាញជាភាសាដើម ។
តែងតែកំណត់ការបង្ហាញជំនួយរបស់អ្នកក្នុងបញ្ជីទម្លាក់ចុះជាភាសាមូលដ្ឋាន ។
ដើម្បីលុបការដោនឡូតនេះ:
សូមធ្វើតាមការណែនាំទាំងនេះនៅក្នុង Windows XP Home ឬ Professional Edition:
- សូមបិទកម្មវិធីទាំងអស់ ។
- សូមចុចពីរដងលើអាយខុន បន្ថែម ឬលុបកម្មវិធី ក្នុងផ្ទាំងត្រួតពិនិត្យ Windows ។
- សូមចុចលើ Microsoft Office Language Interface Pack 2007ក្នុងប្រអប់កម្មវិធីដែលបានតម្លើងបច្ចុប្បន្ន រួចសូមចុចលើប៊ូតុង លុប។
- សូមធើ្វតាមការណែនាំដែលបង្ហាញលើអេក្រង់ ។
- សូមបិទកម្មវិធីទាំងអស់ ។
- សូមចុចពីរដងលើអាយខុន លក្ខណៈពិសេស និងកម្មវិធី ក្នុងផ្ទាំងត្រួតពិនិត្យWindows.
- នៅក្នុងជម្រើស លុប ឬផ្លាស់ប្តូរកម្មវិធី សូមចុចលើ
Microsoft Office Language Interface Pack 2007 – ភាសាខ្មែរក្នុងប្រអប់
កម្មវិធីដែលបានតម្លើងបច្ចុប្បន្ន រួចសូមជ្រើសរើសជម្រើស លុប។ - សូមធើ្វតាមការណែនាំដែលបង្ហាញលើអេក្រង់ ។
បណ្ដាតំណភ្ជាប់ក្នុងផ្នែកនេះឆបទៅនឹងឯកសារដោយឡែកៗពីគ្នាដែលមានក្នុងការទាញយកនេះ. សូមទាញយកនូវឯកសារកម្មវិធីណាសមស្របបំផុតសម្រាប់អ្នក.
ឈ្មោះឯកសារៈ | ទំហំឯកសារ | |||
LanguageInterfacePack | 14.3 MB | ការទាញយកកម្មវិធី | ||
LIP_Help.chm | 236 KB | ការទាញយកកម្មវិធី |
ไม่มีความคิดเห็น:
แสดงความคิดเห็น