គេហទំព័រ!
ក្នុងអត្ថបទប្រវត្ដិវិទ្យាគេតែងជួបប្រទះនូវពាក្យសករាជ សតវត្ស និងទសរត្ស។
ដូចនេះដើម្បីងាយស្រួលក្នុងការរៀនប្រវត្ដិវីទ្យាគេគប្បីយល់ច្បាស់លាស់នូវន័យនៃពាក្យទាំងនេះជាមុនសិន។
សករាជ
សករាជមានពាក្យ ស័កៈ និងរាជ។ ស័កៈមានន័យថា
កាលសម័យ ការរាប់លំដាប់ឆ្នាំ។ រាជមានន័យថា ស្ដេច
ឬអច្ឆរិយបុគ្គល។ សករាជមានន័យថា ការរាប់ថ្ងៃ ខែ ឆ្នាំ ឬយកត្រឹមតែឆ្នាំ
រៀងមក ពីថ្ងៃឬខែ ឬឆ្នាំ ដែលបុគ្គលអស្ចារ្យ
ឬហេតុអស្ចារ្យណាមួយ ដែលជនានុជនបានកត់ត្រាទុក។
នៅក្នុងកំរងអត្ថបទប្រវត្ដិវិទ្យាប្រទេសកម្ពុជា គេឃើញមានពាក្យពុទ្ឋសករាជនិងគ្រឹស្ដសករាជ។
ក,ពុទ្ឋសករាជ (ព,ស)
គឺជាការរាប់ឆ្នាំពីឆ្នាំដែលព្រះពុទ្ឋទ្រង់ចូលនិព្វាន។
ឧទាហារណ៍ៈ ព្រះសក្យមុនីចេតីយដែលស្ថិតនៅមុខស្ថានីយរថភ្លើងក្រុងភ្នំពេញ
បានកសាងឡើងក្នុងព,ស២៥០០។
ខ,គ្រឹស្ដសករាជ(គ,ស)គឺជាការរាប់ឆ្នាំរៀងពីឆ្នាំកណើតរបស់ព្រះយេស៊ូគ្រឹស្ដ។
ឧទាហារណ៍ៈ ប្រាសាទអង្គវត្ដបានកសាងឡើងក្នុងគ,ស ១១១៣។
សតវត្ស
សតវត្ស គឺរយៈពេល១០០ឆ្នាំ។របៀបប្រើសតវត្ស មានដូចតទៅ៖
-ពីឆ្នាំទី០១ ដល់ឆ្នាំទី១០០នៃគ,ស គេថាសតវត្សទី១នៃគ,ស
-ពីឆ្នាំទី១០១ ដល់ឆ្នាំទី២០០នៃគ,ស គេថាសតវត្សទី២នៃគ,ស
សតវត្សទី២០នៃគ,សគឺឆ្នាំ(១៩០១-២០០០)
ទសវត្ស
ទសវត្សគឺរយៈពេល១០ឆ្នាំ។ គេប្រើទសវត្សកើម្បីកំនត់ព្រឹត្ដិការណ៍អ្វីមួយដែលមានរយៈពេលខ្លីជាងសតវត្ស។
ឧទាហារណ៍ៈ ក្នុងទសវត្សឆ្នាំ៧០(គិតពីឆ្នាំ១៩៧០-១៩៧៩)ប្រជាជនកម្ពុជាមានការរងទុក្ខវេទនាជាទីបំផុត។
ไม่มีความคิดเห็น:
แสดงความคิดเห็น