Khmer Solar Date Khmer Lunar Date

วันพฤหัสบดีที่ 20 พฤษภาคม พ.ศ. 2553

រាជាណាចក្រហ្វ៊ណន ឬហៅថានគរភ្នំ
១-រាជាណាចក្រហ្វ៊ណន ឬហៅថានគរភ្នំជាយូរណាស់មកហើយ មនុស្សបានចូលមករស់នៅត្រង់ទឹកដីប្រទេសកម្ពុជានេះ។
ការរស់នៅនេះគឺមានភាពប្រសើរជាលំដាប់រហូតដល់កើតបានជារដ្ឋមួយដែលមានឈ្មោះថា នគរគោកធ្លក ។ អ្នកគោកធ្លកជាជាតិខ្មែរ ។ពួកនេះបានលើកស្ដ្រីម្នាក់ធ្វើជាមេ ដេលរឿងព្រេងនិទានថា នាងនាគ (រីឯភាសាចិនហៅថាលីវយី)។នាងនាគនេះមានការឈ្លាសវៃក្នុងការគ្រប់គ្រងទឹកដីហើយទាក់ទាញបានជននៃប្រទសជិតឆ្ងាយអោយចូលមករកស៊ីជួញដូរជាមួយអ្នកកោះគោកធ្លកពិសេសជនជាតិឥណ្ឌានិងជនជាតិចិន។ ក្នុងចំនោមពួកឥណ្ឌាដែលចេញចូលញឹកញាប់នោះមានព្រាហ្មណ៍មួយរូបឈ្មោះ កោណ្ឌញ្ញ បើតាមរឿងព្រេងដែលមានឈ្មោះថា ព្រះថោងនេះឯង។ ហើយព្រះអង្គបានដឹងថាកោះគោកធ្លកមានចំនុចខ្សោយខាងកិច្ចការពារ ម្លោះនេះហើយនៅរវាងឆ្នាំ៦៨នៃគ,ស ព្រហ្មណ្ឌញញ ឬ ហៅថា ហ៊ុនទៀន បានលើកទ័ព ចូលមកវាយដណ្ដើមយកកោះគោកធ្លក។លុះច្បាំងឈ្នះក៏ឡើងជាស្ដេចសោយរាជ្យនៅលើកោះនេះទៅ ព្រមទាំងលើកព្រះនាងលីវយីជាមហេសី ដោយតាំងនាមថា ព្រះនាងសោមា(កូនព្រះច័ន្ទ)។ក្រោយពីបានឡើងសោយរាជ្យមក ហ៊ុនទៀន បានផ្លាស់ទីតាំងនៃកោះគោកធ្លក មកនៅជិតបាភ្នំ ក្នុងខេត្ដព្រៃវែងសព្វថ្ងៃនេះ។ រាជធានីថ្មីនេះមានឈ្មោះថា វ្យាធបុរៈ។

ไม่มีความคิดเห็น:

แสดงความคิดเห็น

ចំរៀង​អ្នកនាង មេងកែវ ពេជ្រចិន្តា

****************--* កន្រ្ទឺមឆ្នាំថ្មី- មករាំកន្រ្ទឺមឆ្នាំថ្មី *--*****************

**--* កន្រ្ទឺមឆ្នាំថ្មី -ហូលផាមួងខ្មែរ *--**

*-** RHM -Meng Keo Pichenda **-*

** Oun Snaeh Bong Penh Besdoung **