Khmer Solar Date Khmer Lunar Date

วันเสาร์ที่ 22 พฤษภาคม พ.ศ. 2553

ទំនួញព្រហ្ម



ព្រះព្រហ្មឈរយំនឹកស្រណោះ ព្រហ្មយំព្រោះអស់ក្តីសង្ឃឹម

ទឹកភ្នែកជ្រែកភ័ក្រ្តធ្លាប់ញញឹម ទុក្ខឥតអ្វីផ្ទឹមពេលនេះម្តង ។

ព្រហ្មវិហារធម៌ទាំងបួន គិតថាមាំមួនអាចចម្លង

កូនស្ងួនឲ្យផុតក្តីមួរហ្មង ដល់ត្រើយសុខផងលុះមរណា។

ឥឡូវមិនបានដូចការគិត ព្រហ្មឈរអាណិតបុត្រសង្សារ

ឃើញកូនធ្លាក់ខ្លួនគួរអនិច្ចា បង្កបញ្ហាក្នុងជីវិត ។

ឈ្លក់ល្បែងប៉ោបៀគ្នាគូកន វង់ល្បែងបាបនងប់ងងឹត

ងងល់វិលវល់ក្នុងគំនិត ប្រព្រឹត្តទុច្ចរិតឥតពិចារ ។

កូនក្លាយជាមនុស្សបាតសង្គម ទ្រូងម្តាយក្តៅងំក្រំខ្លោចផ្សារ

ដូចភ្នំសង្កត់លើឳរា ខ្មាសញាតិកាក្នុងភូមិស្រុក ។

ទោះជាយ៉ាងណាក៏ដោយក្តី ម្តាយក្នុងលោកីយឥតរើសមុខ

ប្រាថ្នាឲ្យកូនបានក្តីសុខ រួចផុតចាកទុក្ខគ្រប់វេលា ។

ទោះម្តាយលំបាកក្រៃយ៉ាងណា សូមកូនសង្សាររួចចាកពៀរ

រួចពីគំនិតគិតពាលា ជាមនុស្សល្អក្នុងសង្គម ។

ទឹកភ្នែកជន់ជោរហូរជោគភ័ក្ត្រ សូមជួយពញ្ញាក់ចិត្តកូនខ្ញុំ

ឲ្យកែខ្លួនយ៉ាងសក្តិសម ជួបក្តីសុខខុមតរៀងទៅ ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น

ចំរៀង​អ្នកនាង មេងកែវ ពេជ្រចិន្តា

****************--* កន្រ្ទឺមឆ្នាំថ្មី- មករាំកន្រ្ទឺមឆ្នាំថ្មី *--*****************

**--* កន្រ្ទឺមឆ្នាំថ្មី -ហូលផាមួងខ្មែរ *--**

*-** RHM -Meng Keo Pichenda **-*

** Oun Snaeh Bong Penh Besdoung **