Khmer Solar Date Khmer Lunar Date

วันเสาร์ที่ 22 พฤษภาคม พ.ศ. 2553

ប្រទេសកម្ពុជាក្នុងសម័យបុរេប្រវត្ដិ


សម័យបុរេប្រវត្ដិគឺជាសម័យការដ៏យូរលង់ណាស់មកហើយ ដែលពេលនោះ
មនុស្សពុំទាន់ចេះបង្កើតតួអក្សរសំរាប់កត់ត្រាហេតុការណ៏អ្វីឡើយ។ គេអាចដឹងព្រឹត្ដិការណ៏ផ្សេងៗក្នុងសម័យបុរេប្រវត្ដិតាមការសិក្សាលើគ្រោងឆ្អឹងមនុស្ស

ប្រដាប់ប្រដា សំភារៈ កំទេចសំនល់គ្រប់បែបយ៉ាង ដែលមនុស្សជំនាន់មុនបានបន្សល់ទុក។នៅប្រទេសកម្ពុជាយើង មានស្ថានីយបុរេប្រវត្ដិសំខាន់ៗដូចជា៖

-ស្ថានីយបុរេប្រវត្ដិសំរោងសែន និងអន្លងផ្តៅ (កំពុងឆ្នាំង)-ស្ថានីយបុរេប្រវត្ដិ ម្លូព្រៃ (ព្រះវិហារ)     
-ស្ថានីយបុរេប្រវត្ដិ ល្អាងស្ពាន (បាត់ដំបង)នៅក្នុងស្ថានីយបុរេប្រវត្ដិទាំងប៉ុន្មាននេះគេបានជីកកាយដីរកឃើញប្រដាប់ប្រើប្រាសរបស់មនុស្សជំនាន់មុនដូចជា៖
ពូថៅ-ញញួរ-ពន្លាកធ្វើពីថ្ម-ផ្លែព្រួញ-ផ្លែសន្ទូច-ច្បូក-ផ្លែកណ្ដៀវធ្វើពីឆ្អឹងសត្វ-ក្អម-ឆ្នាំង-ចានធ្វើពីដីដុត។ 

ក្រៅពីនេះគេនៅឃើញមានត្រល់សំរាប់ត្បាញសំពត់។

ឧបករណ៏ដែលធ្វើពីលង្ហិលពុំសូវសំបូរទេ។

ការរស់នៅរបស់មនុស្សនាសម័យបុរេប្រវត្ដិ

ដោយសារឧបករណ៍ប្រើប្រាស់ ដែលបានរកឃើញនៅតាមស្ថានីយបុរេប្រវត្ដិ គេអាចសន្និដ្ឋានថា
នៅលើទឹកដីកម្ពូជាយើង
មានមនុស្សរស់នៅជាយូរលង់ណាស់មកហើយ គឺតាំងពីសម័យយុគថ្មរំលើម៉្លេះ

ពោលគឺតាំងពីសម័យដែលមនុស្សពុំទាន់ស្គាល់លោហធាតុ

ហើយមកថ្មមករំលីងធ្វើជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ។
មនុស្សជំនាន់នោះរស់នៅជាក្រុមៗដើម្បីទប់ទល់នឹងសត្វសាហាវហើយគេចេះសង់លំនៅដ្ឋានជាខ្ទមខ្ពស់ផុតពីដី។
 គេចេះត្យាញសំពត់បិទបាំងរាងកាយ។ និងការរកស៊ីដោយ បរបាញ់និងនេសាទ។

តែការដាំដំនាំនិងចិញ្ចឹមសត្វគឺតិចតួច
ណាស់។ រីឯប្រពៃណី គេពុំមានសាសនា ឬជំនឿអាទិទេពណាមួយទេ ។គេជឿថាខ្មោចលង ហើយជឿលើអ្នកតា។

កាលណាមានមនុស្សស្លាប់ គេយកសពនោះទៅកប់ដោយដាក់ជាមួយនូវប្រដាប់ប្រដាប្រើប្រាស និងគ្រឿងអលង្ការ

ព្រះមហាក្សត្រសម័យ-ហ្វ៊នណន

ព្រះមហាក្សត្រសម័យ-ហ្វ៊នណនព្រះមហាក្សត្រសម័យ-ហ្វ៊នណន
ព្រះរាជវង្ស ហ៊ុនទៀន បានឡើងសោយរាជ្យលើនគរភ្នំជាបន្ដបន្ទាប់ អស់

រយៈពេលរាប់រយឆ្នាំដោយទ្រង់រៀបចំគ្រប់គ្រងនគរភ្នំអោយមានការរីកចំរើនជាលំដាប់។

សម័យ ព្រះបាទ ហ៊ុន ផាន់ហួន
 ក្រោយពីព្រះបាទហ៊ុន ទៀនមកគេពុំដឹងថាព្រះអង្គទ្រង់សុគត់ក្នុងឆ្នាំណាទេ

តែគេដឹងថាព្រះអង្គ(ព្រះបាទហ៊ុន ទៀន)មានរាជបុត្រមួយព្រះអង្គដែលត្រូវបានឡើងសោយរាជ្យ

បន្ដ គឺមានព្រះនាម ហ៊ុន ផាន់ហួន។ព្រះរាជអង្គនេះទ្រង់បានព្រងីកអំនាចព្រះអង្គដោយវាយបង្រ្កាប

ស្ដេចសមន្ដរាជ ដែលប្រុងរើបំរះពីអំនាចរបស់នគរភ្នំ។ ទ្រង់សុគតនៅដើមស,វទី៣នៃ គ,ស ក្នុងព្រះ
ជន្មាយុជាង៩០ព្រះវស្សា។

សម័យ ព្រះបាទផាន់ ផាន់ក្រោយពីព្រះបាទ ហ៊ុន ផាន់ហួន ចូលទីវង្គតទៅ ព្រះរាជបុត្ររបស់ព្រះអង្គ ព្រះនាម
ផាន់ផាន់ ឡើងគ្រងរាជ្យបន្ដពីបិតា។ព្រះមហាក្សត្រនេះ ទ្រង់ជាប់ព្រះទ័យទៅលើសាសនាព្រះសិវះ

(ព្រះឥសូរ) ហើយទ្រង់ប្រគល់ការងារគ្រប់គ្រងប្រទេសអោយទៅឧត្ដមសេនីយម្នាក់ឈ្មោះ

ហ្វាន់ សឺម៉ាន់ មើលការខុសត្រូវជំនួសព្រះអង្គ។


ไม่มีความคิดเห็น:

แสดงความคิดเห็น

ចំរៀង​អ្នកនាង មេងកែវ ពេជ្រចិន្តា

****************--* កន្រ្ទឺមឆ្នាំថ្មី- មករាំកន្រ្ទឺមឆ្នាំថ្មី *--*****************

**--* កន្រ្ទឺមឆ្នាំថ្មី -ហូលផាមួងខ្មែរ *--**

*-** RHM -Meng Keo Pichenda **-*

** Oun Snaeh Bong Penh Besdoung **